ឧ.កំណាព្យធ្វើបុណ្យទាន់ខែភ្លឺ
កូនប្រុសកូនស្រី បាយនំចំណី ជូនឪពុកម្តាយ
សម្លៀកបំពាក់ នាំគ្នាខ្វល់ខ្វាយ កូនជិតកូនឆ្ងាយ
កុំប្រចាំគ្នា។
មើលម្តាយឪពុក ខ្យល់ចាប់វិលមុខ គ្រុនក្តៅរងា
ទោះអត់ទោះឃ្លាន លោកមិនដែលទារ ក្រែងលោកពុំជា
ថែទាំយប់ព្រឹក។
មួយឆ្នាំមានម្តង ត្រូវនាំប្អូនបង សុំលោកស្រង់ទឹក
បង្គំសុំទោស កុំចាំគាត់ភ្លឹក ស្លាប់ហើយទើបនឹក
ដណ្តើមគ្នាដុះ។
និពន្ធដោយ វ៉ែន សុន
កំណាព្យនេះត្រៀមបោះពុម្ពជាសៀវភៅរូបភាព មានចំនួន ២០ ទំព័រ
No comments:
Post a Comment