Friday, September 23, 2011

រូបភាពសៀវភៅកំណាព្យនិងរឿងជាស្នាដៃផ្ទាល់ដែលបានបោះពុម្ពហើយ



1 comment:

  1. កំណាព្យ ស្អប់!
    បទផ្កាឈូករីក(ពាក្យ៧)
    ស្អប់ពួកពាលព្រើល ទើបជួបប្រាជ្ញ
    ស្អប់ចិត្តកោងកាច ទើបជួបស្លូត
    ស្អប់ល្ងង់ទើបជួប ពហុស្សូត
    ស្អប់ខ្ជិលខិលខូច ទើបឧស្សាហ៍ ។

    ស្អប់អំពើបាប ទើបជួបបុណ្យ
    ស្អប់ឫកត្រុនៗ ទើបហានក្លា
    ស្អប់ពាក្យអមិត្ត ទើបសុខា
    ស្អប់អាប់ប្រាជ្ញា ទើបខំរៀន ។

    ស្អប់ពាក្យអាក្រក់ ទើបជួបល្អ
    ស្អប់ពាក្យថាក្រ ទើបជួបមាន
    ស្អប់ពាក្យកំណាញ់ ទើបធ្វើទាន
    ស្អប់ពាក្យថាឃ្លាន ទើបពេញពោះ ។

    ស្អប់អំពើខុស ទើបជួបត្រូវ
    ស្អប់ពាក្យអាស្រូវ ជួបកិត្តិយស
    ស្អប់ពាក្យថោកទាប ទើបជួបខ្ពស់
    ស្អប់ពាក្យនាំឈ្លោះ ទើបសុខសាន្ត៕៚

    ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ ២០១២
    និពន្ធដោយ វ៉ែន សុន
    ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ

    ReplyDelete