Monday, November 12, 2012

ថតជាមួយលោកបណ្ឌិតសាស្ត្រាចារ្យ គឹម ពេជ្រពីនន់
ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ
កាលពីថ្ងៃបវេសនកាល២០១២-១៣

Saturday, November 10, 2012


​​                                    ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ
​​​​​​                                         ១៨៥៩ - ១៩២៤
ជីវប្រវត្តិសង្ខេបៈ
កវី ឥន្ទ កើតពីឆ្នាំ ១៨៥៩ នៅរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល
មាតានាម មុំ បិតានាម បញ្ចង់កែ​ ជាកសិករ និងជាអាចារ្យវត្ត
អាយុ ៣៧ ឆ្នាំ កវីឥន្ទ បានសិក្ខពីផ្នួស មានគ្រួសារនៅ បាត់ដំបង
លោកអនិច្ចកម្ម នៅឆ្នាំ ១៩២៤ ។
ស្នាដៃៈ
-គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
-និរាសនគរវត្ត ជាពាក្យកាព្យ       --
-រឿងអំបែងបែក  (ជាសាស្ត្រាស្លឹករឹត)
-បឋមសម្ពោធិ    ( ជាក្រាំង )
-លោកនីតិបករណ៍ ជាពាក្យកាព្យ
-សុភាសិតច្បាប់ស្រី ( បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ )
-ក្បួនមេកាព្យ
-និងស្នាដៃជាច្រើនទៀត បូករួមមាន ៤៤ ស្នាដៃ។

អត្ថបទដកស្រង់ពីស្នាដៃ និរាសនគរវត្តៈ
-គយគន់ឋានស្ពានថ្មតប្រដិត    មានក្តារថ្មដាសដិតប្រកិតគោក
 ទោះដំរីបរជាន់ក៏គ្មានយោគ     ឥឡូវជ្រោកស្រុតខ្លះតែដើរបាន។
-បង្កាន់ដៃឆ្នៃរូបវាសុក្រី             ដប់សិរសីដូចស្និតជិតជុំប្រាណ
 បើកពពាឡើងពព្លាក់ហាក់ហាវហាន សម្តែងប្រាណព្រួញរូបជាមួយគ្នា។
-មើលនាគរាជអង់អាចអំណាចស្ញែង  ខ្លួនក៏វែងក្បាលក៏វក់តាមទ្វារា
 លូនលើស្ពានមានជើងកល់គង្គា       កន្ទុយបែកញែកគ្នាតាមធ្លាផ្លូវ។ល។   

 
                                             ​​នេះជារូបថតខ្ញុំ វ៉ែន សុន កាលពីអាយុ២២ឆ្នាំ

 

      

Friday, November 9, 2012

                                         ប្រវត្តិបុណ្យកឋិន
                                             បទពាក្យ៧
      កាលពីជំនាន់ពុទ្ធកាល                     នៅក្រុងបាវាល្យមានព្រះសង្ឃ
      កាលនោះភិក្ខុ៣០អង្គ                       និមន្តតម្រង់ក្រុងជេតពន្ធ។

      បំណងជួបគាល់ព្រះសាស្តា            គ្រូមនុស្សទេព្តាមានគុណធ្ងន់
      ដល់ក្រុងសាកេតភ្លៀងជោរជន់       ខកខាននិមន្តគ្រានោះម្តង។

      ជូនជាដល់ថ្ងៃចូលវស្សា                   សង្ឃគ្រប់អាត្មាខកបំណង
      កាន់វស្សានៅទីនោះផង                  ក្រុងសាកេតឆ្លងអស់ខែបី។

     បន្ទាប់ពេលចេញព្រះវស្សា              ព្រះសង្ឃយាត្រាទៀតជាថ្មី
     គ្រានោះទើបព្រះពុទ្ធជិនស្រី            ប្រណីឱ្យធ្វើកឋិនទាន។

     ដូច្នេះកឋិនបច្ចុប្បន្នកាល                 ប្រវត្តិតំណាលមកមែនមាន
     មុនព្រះភគវ័នចូលនិពាន                 ទើបខ្មែរយើងហ៊ានធ្វើរាល់ឆ្នាំ៕

                                                ២០១១
                                     និពន្ធដោយ វ៉ែន សុន


                   រូបនេះកាលនៅជាតន្ត្រីករ SAXOPHON TENOR និងជាអនុប្រធានភ្លេងត្រែទ័ព
                                                               ពីឆ្នាំ១៩៧៩-១៩៨១
                        (ថតពេលបុណ្យព្យុហយាត្រាលើកទី១នៅពហុកីឡដ្ឋានជាតិអូឡាំពិក)

 
កំណាព្យ    មិនចង់ មិនអាច និងមិនហ៊ានពុករលួយ                                                                                                                        ​​​​                                         បទពាក្យ៧
សម័យតេជោសំណាងណាស់      ទាំងក្មេងទាំងចាស់រស់ក្សេមក្សាន្ត
ខ្លះមានម៉ូតូខ្លះមានឡាន              ថ្នល់ស្ពានឆ្លងបានគ្មានភ័យព្រួយ។

យុទ្ធសាស្ត្រទី២លោកចាត់តាំង    អង្គភាពប្រឆាំងពុករលួយ
គោលដៅការពារជាតិលើកស្ទួយ ឱ្យខ្មែរកូនក្មួយផុតវិបតិ្ត ។

អង្គភាពចាប់ផ្តើមជួយសង្គម        បន្តអប់រំច្បាប់ម៉ឺងម៉ាត់
ដើម្បីបង្ការនិងទប់ស្កាត់              កំចាត់ពួកជនច្រែះស៊ីដែក។

មនុស្សគ្រប់រូបត្រូវយល់ថា         ក្រឹត្យច្បាប់រដ្ឋាគ្មានបែងចែក​ត្រូវគោរពច្បាប់កុំប្រកែក            គ្មានអ្នកដោយឡែកលើច្បាប់ឡើយ។

កើតមកទទេទៅទទេ                 លោភលន់វៀចវេរទុក្ខឥតស្បើយ
យកទៅពុំរួចទេលោកអើយ        បើចេះច្បាប់ហើយកុំបំពាន      

គំនិតម្នាក់ៗត្រូវកោតខ្លាច          “ មិនចង់ មិនអាច និងមិនហ៊ាន”
កុំសូកកុំស៊ីតាមខ្លួនឃ្លាន           ទើបជាតិរស់រានសុខសាន្តអើយ៕
​​​​​​​​​​​​​​​​​​​                   
​           ថៃ្ងទី២៧ ខែមីនា ឆ្នាំ២០១២  និពន្ធដោយ វ៉ែន សុន

Wednesday, November 7, 2012

 
                                 kMulk;dIekr
                                 bT nema ¬Bakü7¦
-n GñknwmnYnnagCaExµr           ema mkmanEm:BukBYCBgS
  Bu BitKitl¥bnþvgS                T§a FMl¥RTg;samKIÁKña .
-y eyIgeyaKyl;jatib¥Únbg si siTi§GñkpgminbMBar
  TM§ Fat;eRBaH)ancas;RBwT§a       G GgÁGñkCakarBarExµr.
-Ga GanesovePAkuMenAes¶óm     \ \tBüayamminecHEdr
  | GgÁkuMGagl¥qñaMEx           ] ]sSah_EfERkgR)asRBat;.
-« BukEm:GñkpgTaMgLay     bJ rwtsb,ayrIkmuxmat;
  b¤ erOgeronecHGYtkUnKat;    BJB¤ tamvtþsgÇeTsna .
-É ÉgxMR)ab;kUn[sþab;          »nRtgRtab;RKUGacarü
  » [eFVIl¥RKb;Gatµa              Grexmra)ansuxsanþ .
-GuM GagsMNageBkminRtUv   GM  Gs;ERsRsUvevTnaR)aN
  GaM Gn;lk;dIekrPUmizan      GH [snþanKitEvgq¶ay .
     éf¶TI 7 Ex mkra qñaM2011
            niBn§eday Ev:n sun