Sunday, November 4, 2012


                              ពេលថ្ងៃអស្តង្គត
                    បទកាកគតិ(សូត្របែបពុទ្ធបាទ៥ឋាន)
ថ្ងៃដប់ប្រាំពីរ           ប្រជាមូលមីរ            ក្នុងខែតុលា
បូខ្មៅអាវស            កុះករត្រៀបត្រា        ចាំសម្តេចតា
                             វស្សារដូវ។
ថ្ងៃអស្តង្គត             ចិត្តខ្មែររន្ធត់           ក្តុកក្តួលពេកកូវ
ទីនាំងហង្សមាស    យាងសម្តេចឪ       ក្បួនហែតាមផ្លូវ
                             ពីវាលយន្តហោះ។
ឃើញព្រះឆាយា     បាត់អង្គក្សត្រា      ធ្លាប់ញញឹមស្រស់
ពេលនេះប្រជា       គ្រប់គ្នាទាំងអស់  យំស្តាយស្រណោះ
                            ព្រះបិតាជាតិ។
មានទាំងព្រះសង្ឃ  គង់ឈរផ្ចិតផ្ចង់      ជាមួយញោមញាតិ
សូត្រធម៌ស្មិងស្មាធ៌ ថ្វាយកុសលទៀត  សោកស្តាយទ្រង់ ឃ្លាត                     ឃ្លាតលោកនេះហើយ។
កុលបុត្រខេមរា      គ្រប់គ្នាប្តេជ្ញា         កុំនៅកន្តើយ
សាមគ្គីប្អូនបង       កុំសៅហ្មងឡើយ   អត់ព្រះអង្គហើយ
                            កុំបែកសាមគ្គី៕
                                    ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១២
                                         និពន្ធដោយ វ៉ែន សុន
            ទីប្រឹក្សាគណៈកម្មការកណ្តាល នៃសមាគមអ្នកនិពន្ធខ្មែរ
               ស្មូត្រដោយអ្នកនាង គឹម លីណា ផ្សាយតាម FM108

No comments:

Post a Comment