បទពាក្យ៧
កាលពីជំនាន់ពុទ្ធកាល នៅក្រុងបាវាល្យមានព្រះសង្ឃ
កាលនោះភិក្ខុ៣០អង្គ និមន្តតម្រង់ក្រុងជេតពន្ធ។
បំណងជួបគាល់ព្រះសាស្តា គ្រូមនុស្សទេព្តាមានគុណធ្ងន់
ដល់ក្រុងសាកេតភ្លៀងជោរជន់ ខកខាននិមន្តគ្រានោះម្តង។
ជូនជាដល់ថ្ងៃចូលវស្សា សង្ឃគ្រប់អាត្មាខកបំណង
កាន់វស្សានៅទីនោះផង ក្រុងសាកេតឆ្លងអស់ខែបី។
បន្ទាប់ពេលចេញព្រះវស្សា ព្រះសង្ឃយាត្រាទៀតជាថ្មី
គ្រានោះទើបព្រះពុទ្ធជិនស្រី ប្រណីឱ្យធ្វើកឋិនទាន។
ដូច្នេះកឋិនបច្ចុប្បន្នកាល ប្រវត្តិតំណាលមកមែនមាន
មុនព្រះភគវ័នចូលនិពាន ទើបខ្មែរយើងហ៊ានធ្វើរាល់ឆ្នាំ៕
២០១១
និពន្ធដោយ វ៉ែន សុន
រូបនេះកាលនៅជាតន្ត្រីករ SAXOPHON TENOR និងជាអនុប្រធានភ្លេងត្រែទ័ព
ពីឆ្នាំ១៩៧៩-១៩៨១
(ថតពេលបុណ្យព្យុហយាត្រាលើកទី១នៅពហុកីឡដ្ឋានជាតិអូឡាំពិក)
កំណាព្យ មិនចង់ មិនអាច និងមិនហ៊ានពុករលួយ បទពាក្យ៧
សម័យតេជោសំណាងណាស់ ទាំងក្មេងទាំងចាស់រស់ក្សេមក្សាន្ត
ខ្លះមានម៉ូតូខ្លះមានឡាន ថ្នល់ស្ពានឆ្លងបានគ្មានភ័យព្រួយ។
យុទ្ធសាស្ត្រទី២លោកចាត់តាំង អង្គភាពប្រឆាំងពុករលួយ
គោលដៅការពារជាតិលើកស្ទួយ
ឱ្យខ្មែរកូនក្មួយផុតវិបតិ្ត ។
អង្គភាពចាប់ផ្តើមជួយសង្គម បន្តអប់រំច្បាប់ម៉ឺងម៉ាត់
ដើម្បីបង្ការនិងទប់ស្កាត់ កំចាត់ពួកជនច្រែះស៊ីដែក។
មនុស្សគ្រប់រូបត្រូវយល់ថា ក្រឹត្យច្បាប់រដ្ឋាគ្មានបែងចែកត្រូវគោរពច្បាប់កុំប្រកែក គ្មានអ្នកដោយឡែកលើច្បាប់ឡើយ។
កើតមកទទេទៅទទេ លោភលន់វៀចវេរទុក្ខឥតស្បើយ
យកទៅពុំរួចទេលោកអើយ បើចេះច្បាប់ហើយកុំបំពាន ។
គំនិតម្នាក់ៗត្រូវកោតខ្លាច “ មិនចង់ មិនអាច និងមិនហ៊ាន”
កុំសូកកុំស៊ីតាមខ្លួនឃ្លាន ទើបជាតិរស់រានសុខសាន្តអើយ៕
ថៃ្ងទី២៧ ខែមីនា
ឆ្នាំ២០១២ និពន្ធដោយ វ៉ែន សុន
No comments:
Post a Comment