កំណាព្យ ចិត្តចងចាំ
បទពាក្យ៧
អក្ខរាចាចែងថ្លែងឈឺចាប់ ស្រែកប្រាប់មិត្តញាតិជាតិជួយចាំ
ត្បូងចបដំបងផងគុកកម្ម
បណ្តាំកវីស្តីរឿងខ្មែរ។
ប៉ុលពតពាលខ្លៅខ្មៅស្លៀកពាក់ ទាត់ធាក់បាញ់កាប់ស្លាប់ហូរហែ
បីឆ្នាំម្ភៃថ្ងៃប្រាំបីខែ ចោទខ្មែរជាខ្មាំងទាំងកម្ពុជា។
ទុកមិនចំណេញ-ចេញមិនខាត ពាក្យត្មាតប្រមាថខ្មែរគ្រប់គ្នា
បាត់សិទ្ធិជាមនុស្សរបបវា គ្រប់គ្រាភ័យភិតគិតរឿងស្លាប់។
បបរមួយកាថ្លាយល់ទឹក
យប់ព្រឹកសម្រុកការគាស់កាប់
ទាំងគ្រុនហើមហត់មាត់ខ្លាចស្លាប់
ជួយស្តាប់ប្រាប់ប្អូនកូនចៅខ្មែរ។
ត្រូវមានកំហឹងខឹងខ្ពើមស្អប់ តែកប់គំនុំទាំងក្រុងស្រែ
សាមគ្គីសាងជាតិញាតិជួយថែ ខ្មែរស្រឡាញ់ខ្មែរសុខរៀងអើយ៕៚
ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៨៤
និពន្ធដោយ វ៉ែន សុន
No comments:
Post a Comment