Thursday, December 6, 2012

                ទំនុកច្រៀង" សាវតារខ្មែរ " តើនរណាជាអ្នកនិពន្ធ?

កន្លងមកមានមតិជាច្រើនយល់ច្រឡំថាបទសាវតារខ្មែរ(គេថាបទពង្សាវតារខ្មែរទៅវិញ)
ថាជាស្នាព្រហស្តសម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គនិពន្ធ គឺជាមតិខុសឆ្គង។
តាមពិតបទនេះ " ទំនុកច្រៀងនិពន្ធដោយលោក នួន កន  " បទភ្លេងបុរាណឈ្មោះ
" បទស្រីខ្មែរត្បាញ" ។ លោក នួន កន ជាគ្រូបង្រៀន ធ្វើការនៅមន្ទីរចាត់ការនៃក្រសួង
គរុកោសល្យភ្នំពេញ។ទំនុកច្រៀងបទសាវតារខ្មែរដែលជាស្នាដៃរបស់លោក នួន កន
នេះ គឺនៅក្នុងចំណោមទំនុកច្រៀងរបស់លោកទាំង ១៦ បទ ក្នុងសៀវភៅ
" កម្រងសិល្បៈសិក្សា " ប្រកាសពីក្រសួង ពីថ្ងៃទី ៩ ធ្នូ ឆ្នាំ ១៩៥៨ ចុះហត្ថលេខាដោយ
លោក ចៅ​ សេង។ បទសាវតារខ្មែរ នេះនៅទំព័រទី២៤(ជាអក្សរភ្លេង)និងទី២៥ជាទំនុក។
លោក នួន កន បានបញ្ជាក់ថា" សៀវភៅកម្រងសិល្បៈសិក្សានេះ កើតឡើងដោយមាន
លោកលី គឹមអួង និងលោកឌីណាស្យូ ហៅសែម​ ជួយសរសេរអក្សរភ្លេង។
លោកហង្ស ធន់ហាក់ ជួយសរសេរទំនុកច្រៀង" ។

                                                                  ស្រាវជ្រាវឯកសារដោយ
                                                                              វ៉ែន សុន




3 comments:

  1. ពិតជាបានច្បាស់ និងល្អិតពិស្តារមែន។ សូមអរគុណច្រើនលោកគ្រូ។

    ReplyDelete
  2. ពិតជាបានច្បាស់ និងល្អិតពិស្តារមែន។ សូមអរគុណច្រើនលោកគ្រូ។

    ReplyDelete
  3. ពិតជាបានច្បាស់ និងល្អិតពិស្តារមែន។ សូមអរគុណច្រើនលោកគ្រូ។

    ReplyDelete