និយមន័យ អ្វីទៅហៅថារឿង?
ឆ/ ដែលហៅថា «រឿង» មានន័យថា «ទំនាស់» បើយើងនិពន្ធរឿងណាមួយដូចជា រឿងប្រលោមកំណាព្យ, រឿងប្រលោមលោក ឬ រឿងខ្លីសម្រាប់កុមារ។ល។ បើយើងនិពន្ធបានហើយ ប៉ុន្តែគ្មាន
«ទំនាស់» នោះមិនមែនជារឿងឡើយ។
I/ មុនពេលនិពន្ធរឿង ( តើយើងត្រូវធ្វើអ្វីខ្លះ? )
១/យើងត្រូវរកគំនិតដើម្បីសរសេររឿង។
1. យើងត្រូវអានឱ្យបានច្រើន ទើបយើងមានគំនិត នឹងបានបទពិសោធន៍ពីគេ។ ប៉ុន្តែអ្នកមិនត្រូវ
លួចស្នាដៃគេយកមកធ្វើជាស្នាដៃរបស់ខ្លួនជាដាច់ខាត។
2. យើងត្រូវចេះសង្កេតពិនិត្យពីសង្គម តើមានអ្វីកើតឡើង។
3. បើចង់និពន្ធរឿងសម្រាប់កុមារ យើងត្រូវរកវត្ថុ «ពីរ» ដែលមិនទំនាក់ទំនងនឹងគ្នា គឺវាផ្ទុយពីគ្នា។ ឧទាហរណ៍ៈ កុមារតូច និងស្បែកជើងរបស់ឪពុកវា, ស្វា និងកញ្ចក់ឆ្លុះមុខ, សៀវភៅ និងកូនគោឬក្តាមនិងខ្មៅដៃពណ៌។ល។
II/ ពេលសរសេររឿង តើយើងត្រូវចាប់សរសេរពីណាទៅណា?
ឆ/ ១. ត្រូវសរសេរផ្តើមរឿង ( ចោទ ) Problem. ( កុំប្រើពាក្យ កាលពីព្រេងនាយ ឱ្យសោះ )
ត្រូវប្រើពាក្យដូចជាៈ «ថ្ងៃមួយ, ពេលមួយ, យប់មួយ, កាលពីដើមឡើយ, ឬកាលពីយូវលង់មកហើយ»។ល។ ( ធ្វើយ៉ាងណាឱ្យកុមារ ឬអ្នកអានឆ្ងល់ )។
២/ត្រូវសរសេរ តួរឿង ( ចង) Complication./ គឺយើងសរសេរពីដំណើររឿង។ ការសរសេរពីចំណុច
ទី២នេះ យើងត្រូវប្រើពាក្យគន្លឹះដូចជាៈ « រំពេចនោះ, ( ប្រសិនបើ, ហេតុអ្វី? ព្រោះអ្វី?»។ល។ )
៣/ ត្រូវសរសេរបញ្ចប់រឿង ( ស្រាយ ) Solution / ពាក្យគន្លឹះដែលត្រូវប្រើដូចជាៈ
«បន្ទាប់មក . . . ឬ ចាប់ពីពេលនោះមក . . . »។ល។
III / ប្រការដែលយើងគួរចៀសវាង
អ្នកមិនត្រូវសរសេររឿងណាមានតួអង្គជាសត្វ ដែលក្នុងប្រទេសយើងមិនមាននោះទេ។ល។
ឧទាហរណ៍ ដូចជាសត្វកង់ហ្គូរូជាដើម។ល។
*បញ្ជាក់ៈអំពីវិធីសាស្ត្រសរសេររឿងគឺ
១/ ការចាប់ផ្តើម បើតាមបទពិសោធន៍របស់ខ្ញុំដូចខាងក្រោមនេះ។
ក/ ការសរសេរចាប់ផ្តើម អ្នកនិពន្ធត្រូវបង្ហាញពីបំណងរឿង ដែលជាកម្លាំងចលករជំរុញសាច់រឿង
ឱ្យកុមារ ឬអ្នកអានមានការចាប់អារម្មណ៍ចង់អានបន្តបន្ទាប់ទៀត។
ខ/ ការសរសេរពីបញ្ហា( Problem )
ចំណុចនេះ អ្នកនិពន្ធត្រូវសរសេរពីផលវិបាករបស់តួអង្គដែលត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ដូចជាទំនាស់និង
អាត្មាខ្លួន, ទំនាស់នឹងក្រុមគ្រួសារ,ទំនាស់នឹងសង្គមឬនឹងធម្មជាតិ។ល។
គ/ ការសរសេរអំពីភាពស្មុគ្រស្មាញ(Complication)អ្នកនិពន្ធត្រូវសរសេរបង្ហាញពីស្ថានការណ៍ ឬពី
សកម្មភាពផ្លូវកាយនិងផ្លូវចិត្ត របស់តួអង្គដែលកំពុងតានតឹង( ដំណាក់កាលនេះយើងត្រូវធ្វើឱ្យសាច់រឿង
ឡើងខ្ពស់ និងបង្ហាញពីការខំព្យាយាមរបស់តួអង្គ ក្នុងការដោះស្រាយបញ្ហា )។
ឃ/ ចំណុចនេះ អ្នកនិពន្ធត្រូវសរសេរពីភាពស្មុគ្រស្មាញដល់កំពូល ( Climax )គឺបង្ហាញពីបញ្ហា ឬ
ស្ថានការណ៍ដែលកាន់តែធ្ធន់ធ្ធរឡើងៗ ដែលតួអង្គកំពុងប្រឈមមុខនិងពិបាកដោះស្រាយ ចំណុចនេះ
សាច់រឿងឡើងដល់កំពូល ធ្វើឱ្យអ្នកអានចង់ដឹងពីដំណោះស្រាយ។ល។
ង/ អ្នកនិពន្ធត្រូវសរសេរពីដំណោះស្រាយ( Solution )បញ្ហារឿងទាំងមូលឱ្យសមហេតុសមផលដែល
កុមារ( ឬអ្នកអាន)ទទួលយកបាន។
វ៉ែន សុន
No comments:
Post a Comment