ខ្ញុំជាកវីនិពន្ធខ្មែរម្នាក់ដែលមានបំណងចង់ចែករំលែក ចំណេះដឹងខាងវិស័យនិពន្ធស្នាដៃអក្សរសិល្ប៍ ដល់ កុលបុត្រកុលធីតាខ្មែរជាទីស្រឡាញ់គ្រប់រូបដែលចង់ចេះ។
Monday, October 31, 2011
Wednesday, October 26, 2011
Tuesday, October 25, 2011
ប្រភេទរឿងក្នុងអក្សរសិល្ប៍ខ្មែរ
១ រឿងជាពាក្យកាព្យប្រភេទ
១ ប្រភេទរឿងសាត្រាល្បែង(រឿងព្រះជិនវង្ស)
២ ប្រភេទរឿងប្រលោមកំណាព្យ(ដូចរឿងទំទាវ)
៣ ប្រភេទរឿងល្បើក(រឿងខ្លីជាពាក្យកាព្យ)តួអង្គសត្វ
២ ប្រភេទរឿងប្រលោមលោក
១ រឿងបែបទស្សនវិជ្ជា
ឧ រឿងព្រះវេស្សន្តរជាតក(ពុទ្ធនិយម)
២ រឿងបែបសោកនាដកម្ម ឬវិនាដកម្ម(កម្សត់ព្រាត់
ប្រាសធម្មតា) ឧ រឿងសុផាត។ល។
៣ រឿងបែបកំប្លែង(រិះគន់សង្គម)
៤ រឿងបែបផ្សងព្រេង
ឧទាហរណ៍ ការផ្សងព្រេងក្នុងព្រៃ។
- ដ - ស្នេហា
- ដ - នយោបាយ។
៥ រឿងបែបចារកម្ម
ចារកម្មជាមូលដ្ឋាន តែមាន នប និងស្នេហាលាយឡំ។
ចារកម្មបែបស៊ើបអង្កេត(Policier)
៦ រឿងបែបភ័យរន្ធត់
៧ រឿងនាដកម្ម វិនាដកម្ម(កម្សត់ព្រាត់ប្រាសធ្ងន់ធ្ងរ)
ឧ ដូចជារឿងនាងបដាចា ជាដើម។
៨ រឿងវិទ្យាសាស្ត្រនាអនាគត(ដូចរឿងហង្សយន្ត)
អ្នកស្លូតត្រង់ ទៅជាឧក្រិដ្ឋជន(តើព្រោះអ្វី?)
១០ រឿងបែបនយោបាយ
ឧ រឿងសាមកុកជាដើម។ល។
១១ រឿងបែបសាសនា
ឧ រឿងជាតក ឬរឿងរាមកេរ្តិ៍។ល។
១២ រឿងបែបប្រវតិ្តសាស្ត្រ
ឧ រឿងតាឃ្លាំងមឿង។ល។
១៣ រឿងបែបប្រជាប្រិយ(តួអង្គរស់នៅសមញ្ញនឹងប្រជា ជន)
៣ ប្រភេទរឿងខ្លី
១ រឿងព្រេងនិទាន(និយាយតៗគ្នាខ្លះតួអង្គមនុស្ស និងខ្លះទៀតតួអង្គសត្វ)
២ រឿងបែបសង្គ្រាម
៣ រឿងបែបរិះគន់(ធម្មតា)
៤ រឿងបែបកំប្លែង(រិះគន់)
៥ រឿងបែបស្នេហា។ល។
៦ រឿងបែបអប់រំ«រឿងខ្លីដោយរូបភាព»។
សរុបមករឿងខ្លីមានពីរគឺរឿងពិត និងរឿងប្រឌិត។
ស្រាវជ្រាវ និងរៀបរៀង
ដោយ វ៉ែន សុន

៩ រឿងចិត្តសាស្ត្រ(និយាយពីផ្លូវចិត្ត)
ឧ អ្នកកាច ទៅជាស្លូត អ្នកល្ងង់ ទៅជាបណ្ឌិត អ្នកស្លូតត្រង់ ទៅជាឧក្រិដ្ឋជន(តើព្រោះអ្វី?)
១០ រឿងបែបនយោបាយ
ឧ រឿងសាមកុកជាដើម។ល។
១១ រឿងបែបសាសនា
ឧ រឿងជាតក ឬរឿងរាមកេរ្តិ៍។ល។
១២ រឿងបែបប្រវតិ្តសាស្ត្រ
ឧ រឿងតាឃ្លាំងមឿង។ល។
១៣ រឿងបែបប្រជាប្រិយ(តួអង្គរស់នៅសមញ្ញនឹងប្រជា ជន)
៣ ប្រភេទរឿងខ្លី
១ រឿងព្រេងនិទាន(និយាយតៗគ្នាខ្លះតួអង្គមនុស្ស និងខ្លះទៀតតួអង្គសត្វ)
២ រឿងបែបសង្គ្រាម
៣ រឿងបែបរិះគន់(ធម្មតា)
៤ រឿងបែបកំប្លែង(រិះគន់)
៥ រឿងបែបស្នេហា។ល។
៦ រឿងបែបអប់រំ«រឿងខ្លីដោយរូបភាព»។
សរុបមករឿងខ្លីមានពីរគឺរឿងពិត និងរឿងប្រឌិត។
ស្រាវជ្រាវ និងរៀបរៀង
ដោយ វ៉ែន សុន
Monday, October 24, 2011
Friday, October 21, 2011
Thursday, October 20, 2011
Saturday, October 15, 2011
វិធីសាស្ត្រនិពន្ធរឿងខ្លីសម្រាប់កុមារ
និយមន័យ អ្វីទៅហៅថារឿង?
ឆ/ ដែលហៅថា «រឿង» មានន័យថា «ទំនាស់» បើយើងនិពន្ធរឿងណាមួយដូចជា រឿងប្រលោមកំណាព្យ, រឿងប្រលោមលោក ឬ រឿងខ្លីសម្រាប់កុមារ។ល។ បើយើងនិពន្ធបានហើយ ប៉ុន្តែគ្មាន
«ទំនាស់» នោះមិនមែនជារឿងឡើយ។
I/ មុនពេលនិពន្ធរឿង ( តើយើងត្រូវធ្វើអ្វីខ្លះ? )
១/យើងត្រូវរកគំនិតដើម្បីសរសេររឿង។
1. យើងត្រូវអានឱ្យបានច្រើន ទើបយើងមានគំនិត នឹងបានបទពិសោធន៍ពីគេ។ ប៉ុន្តែអ្នកមិនត្រូវ
លួចស្នាដៃគេយកមកធ្វើជាស្នាដៃរបស់ខ្លួនជាដាច់ខាត។
2. យើងត្រូវចេះសង្កេតពិនិត្យពីសង្គម តើមានអ្វីកើតឡើង។
3. បើចង់និពន្ធរឿងសម្រាប់កុមារ យើងត្រូវរកវត្ថុ «ពីរ» ដែលមិនទំនាក់ទំនងនឹងគ្នា គឺវាផ្ទុយពីគ្នា។ ឧទាហរណ៍ៈ កុមារតូច និងស្បែកជើងរបស់ឪពុកវា, ស្វា និងកញ្ចក់ឆ្លុះមុខ, សៀវភៅ និងកូនគោឬក្តាមនិងខ្មៅដៃពណ៌។ល។
II/ ពេលសរសេររឿង តើយើងត្រូវចាប់សរសេរពីណាទៅណា?
ឆ/ ១. ត្រូវសរសេរផ្តើមរឿង ( ចោទ ) Problem. ( កុំប្រើពាក្យ កាលពីព្រេងនាយ ឱ្យសោះ )
ត្រូវប្រើពាក្យដូចជាៈ «ថ្ងៃមួយ, ពេលមួយ, យប់មួយ, កាលពីដើមឡើយ, ឬកាលពីយូវលង់មកហើយ»។ល។ ( ធ្វើយ៉ាងណាឱ្យកុមារ ឬអ្នកអានឆ្ងល់ )។
២/ត្រូវសរសេរ តួរឿង ( ចង) Complication./ គឺយើងសរសេរពីដំណើររឿង។ ការសរសេរពីចំណុច
ទី២នេះ យើងត្រូវប្រើពាក្យគន្លឹះដូចជាៈ « រំពេចនោះ, ( ប្រសិនបើ, ហេតុអ្វី? ព្រោះអ្វី?»។ល។ )
៣/ ត្រូវសរសេរបញ្ចប់រឿង ( ស្រាយ ) Solution / ពាក្យគន្លឹះដែលត្រូវប្រើដូចជាៈ
«បន្ទាប់មក . . . ឬ ចាប់ពីពេលនោះមក . . . »។ល។
III / ប្រការដែលយើងគួរចៀសវាង
អ្នកមិនត្រូវសរសេររឿងណាមានតួអង្គជាសត្វ ដែលក្នុងប្រទេសយើងមិនមាននោះទេ។ល។
ឧទាហរណ៍ ដូចជាសត្វកង់ហ្គូរូជាដើម។ល។
*បញ្ជាក់ៈអំពីវិធីសាស្ត្រសរសេររឿងគឺ
១/ ការចាប់ផ្តើម បើតាមបទពិសោធន៍របស់ខ្ញុំដូចខាងក្រោមនេះ។
ក/ ការសរសេរចាប់ផ្តើម អ្នកនិពន្ធត្រូវបង្ហាញពីបំណងរឿង ដែលជាកម្លាំងចលករជំរុញសាច់រឿង
ឱ្យកុមារ ឬអ្នកអានមានការចាប់អារម្មណ៍ចង់អានបន្តបន្ទាប់ទៀត។
ខ/ ការសរសេរពីបញ្ហា( Problem )
ចំណុចនេះ អ្នកនិពន្ធត្រូវសរសេរពីផលវិបាករបស់តួអង្គដែលត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ដូចជាទំនាស់និង
អាត្មាខ្លួន, ទំនាស់នឹងក្រុមគ្រួសារ,ទំនាស់នឹងសង្គមឬនឹងធម្មជាតិ។ល។
គ/ ការសរសេរអំពីភាពស្មុគ្រស្មាញ(Complication)អ្នកនិពន្ធត្រូវសរសេរបង្ហាញពីស្ថានការណ៍ ឬពី
សកម្មភាពផ្លូវកាយនិងផ្លូវចិត្ត របស់តួអង្គដែលកំពុងតានតឹង( ដំណាក់កាលនេះយើងត្រូវធ្វើឱ្យសាច់រឿង
ឡើងខ្ពស់ និងបង្ហាញពីការខំព្យាយាមរបស់តួអង្គ ក្នុងការដោះស្រាយបញ្ហា )។
ឃ/ ចំណុចនេះ អ្នកនិពន្ធត្រូវសរសេរពីភាពស្មុគ្រស្មាញដល់កំពូល ( Climax )គឺបង្ហាញពីបញ្ហា ឬ
ស្ថានការណ៍ដែលកាន់តែធ្ធន់ធ្ធរឡើងៗ ដែលតួអង្គកំពុងប្រឈមមុខនិងពិបាកដោះស្រាយ ចំណុចនេះ
សាច់រឿងឡើងដល់កំពូល ធ្វើឱ្យអ្នកអានចង់ដឹងពីដំណោះស្រាយ។ល។
ង/ អ្នកនិពន្ធត្រូវសរសេរពីដំណោះស្រាយ( Solution )បញ្ហារឿងទាំងមូលឱ្យសមហេតុសមផលដែល
កុមារ( ឬអ្នកអាន)ទទួលយកបាន។
វ៉ែន សុន

Sunday, October 2, 2011
បទពិសោធន៍និពន្ធបទភ្លេង និងទំនុកច្រៀង
ក្មួយៗយុវអ្នកនិពន្ធជាទីស្រឡាញ់ មតិមួយចំនួនតែងតែពោលស្ទើរគ្រប់មាត់ថាៈ « បទភ្លេង និង
ទំនុកច្រៀងដែលជាស្នាដៃអ្នកជំនាន់ដើម អ្នកនិពន្ធភាគច្រើនទៅចោលស្នាដៃ។ រីឯបទភ្លេង និងទំនុកច្រៀងសម័យឥឡូវ ស្នាដៃទៅចោលមុនម្ចាស់» ។
ដូច្នេះ ដើម្បីចូលរួមស្តារនូវស្នាដៃអ្នកកវីនិពន្ធជំនាន់ថ្មី ឱ្យបានល្បីដូចអ្នកកវីនិពន្ធរៀមច្បងយើង
ជំនាន់មុន ខ្ញុំសូមជម្រាបជូនអំពីបទពិសោធន៍ដែលខ្ញុំមានតិចតួចស្តួចស្តើង ដូចតទៅៈ
« តាមបទពិសោធន៍របស់ខ្លួនខ្ញុំផ្ទាល់ ការនិពន្ធបទភ្លេង និង ទំនុកច្រៀងមាន២បែប» គឺ
ទី១/ យើងនិពន្ធបទភ្លេង( Melodie )មុន រួចទើបនិពន្ធទំនុកច្រៀង( Parole ) ជាក្រោយ។ ដូច្នេះវិធីទី១
នេះ ពេលយើងនិពន្ធទំនុកច្រៀង ត្រូវធ្វើយ៉ាងណាឱ្យខ្លឹមសារនៃទំនុកច្រៀងនោះបានសមស្របទៅ
នឹងបទភ្លេងដែលយើងបាននិពន្ធរួច ឬ បទភ្លេងដែលអ្នកនិពន្ធបទប្រគល់ឱ្យយើង។ មានន័យថាៈ
« បើបទភ្លេងនោះ ជាបទមនោសញ្ចេតនា យើងក៏ត្រូវនិពន្ធទំនុកច្រៀង ជាទំនុកមនោសញ្ចេតនាដូចគ្នាដែរ »។ បើបទភ្លេងនោះសប្បាយរីករាយ យើងក៏ត្រូវនិពន្ធទំនុកច្រៀងសប្បាយរីករាយដូចគ្នា។
សួរថា តើយើងត្រូវស្វែងយល់ពី «បទភ្លេងបែបមនោសញ្ចេតនា និងបទភ្លេងបែបសប្បាយរីករាយ
ដោយវិធីណា?»
បញ្ហានេះ ក្មួយៗត្រូវសិក្សាស្វែងយល់អំពី « សង្វាក់ភ្លេង ( Cadance ) » ឱ្យបានច្បាស់ជាមុនសិន
នោះទើបយើងនិពន្ធបទ ឬ និពន្ធទំនុកច្រៀងបានល្អប្រសើរ។
ឧទាហរណ៍ៈ បើសង្វាក់ភ្លេង ( Cadance ) បែបមនោសញ្ចេតនាដូចជា Slow Slow-Rock Bolero
Bolero-Lent ( សម្រាប់សង្វាក់ 4/4 or C ) និង សង្វាក់ Boston ( សម្រាប់សង្វាក់ 3/4 )។ល។ ចំពោះ
សង្វាក់បែបសប្បាយរីករាយវិញ ភាគច្រើនជាបទភ្លេងបែបប្រជាប្រិយដូចជា Rumvong Saravann
Lamlao Taloung Proeun & Cha Cha ឬ Madison ជាដើម។ល។
ទី២/ របៀបនិពន្ធទំនុកច្រៀងមុនបទភ្លេងវិញ ក៏យើងត្រូវនិពន្ធបទភ្លេងឱ្យសមស្របទៅនឹងមនោ
សញ្ចេតនារបស់ទំនុកច្រៀងដែលបាននិពន្ធមុនននោះដែរ ។ ប៉ុន្តែការនិពន្ធទំនុកមុននេះ ក្មួយៗ
ត្រូវចងចាំថា បើយើងចង់បានបទបែបមនោសញ្ចេតនា ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៨។
បើយើងចង់បានបទបែបប្រជាប្រិយ ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៤។ ដូច្នេះដើម្បីនិពន្ធ
ទំនុកច្រៀងឱ្យបានល្អ ចាំបាច់ក្មួយៗត្រូវរៀនកំណាព្យឱ្យបានចេះជាមុនសិន។ល។
បើនិយាយជារួមមក របៀបនិពន្ធស្នាដៃអ្វីក៏ដោយ យើងត្រូវធ្វើការងារជា៣ជំហានគឺៈ
ជំហានទី១/ ត្រូវស្រាវជ្រាវនិងកត់ត្រាឯកសារទុកជាមុនសិន ។
ជំហានទី២/ នៅពេលស្រាវជ្រាវឯកសារតម្រូវទៅនឹងប្រធានបទដែលយើងចង់បានរួចហើយ ត្រូវ
ធ្វើគម្រោងជាមុនសិន ( ឧ. មុននឹងសាងសង់ផ្ទះ ត្រូវធ្វើ Plan ) ។
ជំហានទី៣/ ទើបចាប់ផ្តើមនិពន្ធទៅតាមទម្រង់នីមួយៗ ដែលយើងចង់បាន។
របៀបនិពន្ធជាក់ស្តែង
ក/ របៀបនិពន្ធបទភ្លេង
1-ត្រូវចេះប្រើឧបករណ៍ភ្លេងណាមួយ ដូចជា Piano Organe Guita ឬ Mondolin ។ល។
2-ត្រូវចេះអក្សរភ្លេង ( Solfege ) និងទ្រឹស្តីនៃអក្សរភ្លេង ( Theorie de Musique ) ឱ្យបានច្បាស់លាស់
ជាមុនសិន ដើម្បីងាយស្រួលក្នុងការកំណត់អំពីកម្រិតសំឡេង ដែលភាសាបច្ចេកទេសភ្លេង
ហៅថា « Ton » ។ ឧទាហរណ៍ៈ បទភ្លេងដែលយើងកំពុងនិពន្ធនោះ « ជាតុង Majeur ឬជាតុង
Mineur? »។ បើតុង Majeur តើជាតុង Do ( C ) ឬតុង Fa ( F ) ឬក៏ជាតុង Sol ( G )។ល។
ចំណាំៈ បើជាតុង Sol ( G ) មាន Diese 1 ( # ) ។ បើជាតុង Fa ( F ) វិញ មាន Bemol 1 ( b ) ។ល។
3-ត្រូវស្គាល់អំពីសង្វាក់ភ្លេង ( Cadance ) ។ ឧ. សង្វាក់ ៤/៤ តាងដោយអក្សរ ( C ) ដូចជាសង្វាក់
Slow Slow-Rock Bolero Bolero-Lent Bossanowa Cha Cha Madison ឬក៏ជាសង្វាក់ Rumvong
Rumkbach Saravann Lamlao Breun Talong ។ល។
បើជាសង្វាក់ ៣/៤ វិញមានសង្វាក់ Boston ។ល។ ដូចជាបទ នឹកអូនជានិច្ច និងបទ Violonស្នេហា
ជាដើម ។ល។
បើជាសង្វាក់ ២/៤ មានសង្វាក់ភ្លេងដើរ ( Marche ) និងសង្វាក់ Pasodouble ។ល។
4-ដើម្បីនិពន្ធបានបទភ្លេងមួយបទដែលមានពណ៌សំបុរជាខ្មែរ អ្នកនិពន្ធបទភ្លេងត្រូវព្យាយាម
ស្តាប់បទភ្លេងឱ្យបានច្រើន។ ជាពិសេសដូចជា បទមហោរី , បទភ្លេងប្រពៃណី( ភ្លេងការ ) និង
បទភ្លេងសម័យទំនើប ដែលជាស្នាដៃខ្មែរយើងពីជំនាន់ដើម។ល។ ក្រៅពីនោះបទភ្លេងបរទេស ក៏
យើងត្រូវស្តាប់ដែរ។ ប៉ុន្តែយើងមិនមែនស្តាប់ដើម្បីលួចចម្លងបទគេទាំងស្រុងនោះទេ។
ខ/ របៀបនិពន្ធទំនុកច្រៀង
ដូចខ្ញុំបានលើកឡើងពីខាងដើមសព្វគ្រប់អស់ហើយ។ ប៉ុន្តែខ្ញុំសូមរំលឹកឡើងវិញ ដើម្បីឱ្យក្មួយៗ
បានជាគំនិតបន្ថែមទៀតដូចជាៈការនិពន្ធទំនុកច្រៀងមួយបទ យើងត្រូវគិតថាការងារនេះ ពិបាក
ជាងនិពន្ធរឿងប្រលោមលោកមួយរឿងទៅទៀត។ ពីព្រោះទំនុកច្រៀងមួយបទគឺជា«រឿងមួយ»
ដូចគ្នា។ ហេតុអ្វីបានជាខ្ញុំថាពិបាកជាងនិពន្ធរឿងប្រលោមលោក? ព្រោះទំនុកច្រៀងមួយបទៗ
យើងអាចសរសេរបានតែ «កំណាព្យ៤ល្បះ» ប៉ុណ្ណោះ។ ប៉ុន្តែសាច់រឿងមាន«ចោទ,ចង,ស្រាយ»
ដូចរឿងប្រលោមលោកដែរ នោះហើយជាការពិបាកសម្រាប់អ្នកនិពន្ធ។ល។
ជាពិសេសអ្នកសិល្បៈត្រូវយល់ច្បាស់ថា បើយើងចង់សាងស្នាដៃសិល្បៈឱ្យបានជោគជ័យនោះ
ទ្រឹស្តីសិល្បៈមានពីរគឺ «ល្អភ្នែក! ពីរោះត្រចៀក!» ។ល។
០៣/ ១០/ ២០១១

របៀបនិពន្ធបទ ពស់លេបកន្ទុយ ( ពាក្យ៧ )
កំណាព្យ កូនអើយខំរៀន
បទពស់លេបកន្ទុយ ( ពាក្យ៧ )
កូនអើយខំរៀនទាន់នៅក្មេង សម្តីកុំក្អេងក្អាងបំពាន
សម្តីកុំក្អេងក្អាងបំពាន កូនអើយខំរៀនទាន់នៅក្មេង។
រៀនកុំបែកឆ្វេងមានស្នេហា ក្នុងវ័យសិក្សាកុំគិតផ្សេង
ក្នុងវ័យសិក្សាកុំគិតផ្សេង រៀនកុំបែកឆ្វេងមានស្នេហា ។
ម៉ោងទៅសាលាកុំអែអង់ ជួបគ្នាលើបង់តាមសួនច្បារ
ជួបគ្នាលើបង់តាមសួនច្បារ ម៉ោងទៅសាលាកុំអែអង់ ។
ឡានម៉ូតូកង់ញើសពុកម៉ែ កូនខ្លះប៉ោឡែធ្វើឫកខ្ញង់
កូនខ្លះប៉ោឡែធ្វើឫកខ្ញង់ ឡានម៉ូតូកង់ញើសពុកម៉ែ ។
កូននៅក្រុងស្រែត្រូវខំរៀន ទើបជាតិយើងមានអ្នកស្នងខ្មែរ
ទើបជាតិយើងមានអ្នកស្នងខ្មែរ កូននៅក្រុងស្រែត្រូវខំរៀន ៕
២១. ១០. ២០១០
និពន្ធដោយ វ៉ែន សុន

របៀបនិពន្ធបទ ព្រហ្មគីតិ ( បែបល្បើក & សុភាសិត )
កំណាព្យ ទឹមគោគ្រប់រដូវ បានផលស្រូវឱ្យសេះស៊ី
បទព្រហ្មគីតិ
( បែបល្បើក សុភាសិត )
ថ្ងៃរះជះកម្តៅ គោស៊ីស្មៅនៅក្បែរថ្នល់
ឮ « កុបៗ! »គោឆ្ងល់ ពេលមកដល់ដឹងសេះដើរ ។
គោឃើញគិតក្នុងចិត្ត នឹកអាណិតសេះជាក្លើ
អូសរទេះ ធ្ងន់តើ មិនប្រសើរដូចគោឡើយ ។
លុះពេលពន់ព្រលប់ សេះបានឈប់ជួបគោហើយ
គោប្រាប់ទើបសេះឆ្លើយ ថាអ្នកអើយខ្ញុំគិតអ្នក ។
គោបើកភ្នែកធំភ្លាម មិននៅស្ងៀមសួរបញ្ជាក់
សេះឆ្លើយប្រាប់មិនលាក់ ថាគោធ្លាក់ភ័យន្តរាយ ។
ព្រោះម្ចាស់គោឈប់ទឹម កុំញញឹមសើចសប្បាយ
គោយន្តពីស្រុកឆ្ងាយ ម្ចាស់ចំណាយទិញភ្ជួរស្រែ ។
គោពិតពុំនឿយហត់ ម្ចាស់ប្រាកដចិញ្ចឹមថែ
យកសាច់ដូចជ្រូកដែរ ព្យួរហូរហែតាមតៀមផ្សារ ។
សេះប្រាប់គោព្រួយគិត ជាពាក្យពិតដូចសេះថា
គោព្រួយគ្រប់អាត្មា ម្ចាស់ ហ៊ឺហាឥតមានខ្វល់ ។
គោគិតកាលភ្ជួរដី ស្រូវលាស់ខ្ចីស្មៅគ្មានសល់
ចំបើងផ្អួរ ម្ចាស់់ផ្តល់ ស្រូវបានផលឱ្យសេះស៊ី ៕
២០០៧

Subscribe to:
Posts (Atom)