១/កាំបិតមុតដោយសារថ្ម ប្រាជ្ញាល្អដោយសារសៀវភៅ។
២/បើមិនដែលឡើងឆាក កុំមើលស្រាលសិល្បករ បើមិនដែលដាំស្លរ កុំមើលស្រាលចុងភៅ។
៣/ ទឹមគោពេលភ្ជួរស្រែ ស្រូវបានផ្លែឱ្យសេះស៊ី។
៤/ កុំយកកញ្ចក់ថ្លាបាំងថ្ងៃ កុំយកសំពត់ស្បៃបាំងភ្លៀង។
៥/ ភ្នំខ្ពស់តែទាបជាងស្មៅ ទឹកសមុទ្រជ្រៅ តែនៅខ្ពស់ជាងដីកោះ។
៦/ ខ្លាមិនចោលរំពា កណ្តៀរមិនចោលដំបូក។
៧/ អ្នកក្របញ្ចេញញើសព្រោះពោះឃ្លាន អ្នកមានបញ្ចេញញើសព្រោះពោះឆ្អែត។
សុភាសិតទាំងអស់ខាងលើនេះពិតជាល្អវិសេសណាស់លោកគ្រូ!!!
ReplyDeleteសិស្សសូមអរគុណ
ដោយក្តីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ
ពីសិស្ស
យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ខ អង្គការដើម្បីភាពញញឹមនៃកុមារ
ខាងក្រោមនេះជាអស័យដ្ឋានពត៌មានស្នាដៃកំណាព្យរបស់កូន!!!
http://www.wisdomsupportcenter.blogspot.com/