Tuesday, October 25, 2011

ប្រភេទរឿងក្នុងអក្សរសិល្ប៍ខ្មែរ

               ប្រភេទរឿងនៅក្នុងអក្សរសិល្ប៍ខ្មែរ
១ រឿងជាពាក្យកាព្យប្រភេទ
 ១ ប្រភេទរឿងសាត្រាល្បែង(រឿងព្រះជិនវង្ស)
  ២ ប្រភេទរឿងប្រលោមកំណាព្យ(ដូចរឿងទំទាវ)
៣ ប្រភេទរឿងល្បើក​(រឿងខ្លីជាពាក្យកាព្យ)តួអង្គសត្វ
២ ប្រភេទរឿងប្រលោមលោក
 ១ រឿងបែបទស្សនវិជ្ជា
ឧ រឿងព្រះវេស្សន្តរជាតក(ពុទ្ធនិយម)
 ២ រឿងបែបសោកនាដកម្ម ឬវិនាដកម្ម​(កម្សត់ព្រាត់
    ប្រាសធម្មតា) ឧ រឿងសុផាត។ល។
 ៣ រឿងបែបកំប្លែង(រិះគន់សង្គម)
  ៤  រឿងបែបផ្សងព្រេង
   ឧទាហរណ៍ ការផ្សងព្រេងក្នុងព្រៃ។
     ​                 - ដ -  ស្នេហា
                       - ដ -  នយោបាយ។
  ៥  រឿងបែបចារកម្ម
    ចារកម្មជាមូលដ្ឋាន តែមាន នប និងស្នេហាលាយឡំ។
    ចារកម្មបែបស៊ើបអង្កេត(Policier)
  ៦  រឿងបែបភ័យរន្ធត់
 ៧  រឿងនាដកម្ម​ វិនាដកម្ម(កម្សត់ព្រាត់ប្រាសធ្ងន់ធ្ងរ)
    ឧ​ ដូចជារឿងនាងបដាចា​ ជាដើម។
 ៨  រឿងវិទ្យាសាស្ត្រនាអនាគត(ដូចរឿងហង្សយន្ត)
  ៩  រឿងចិត្តសាស្ត្រ(និយាយពីផ្លូវចិត្ត)
     ឧ អ្នកកាច ទៅជាស្លូត អ្នកល្ងង់ ទៅជាបណ្ឌិត
        អ្នកស្លូត​ត្រង់ ទៅជាឧក្រិដ្ឋជន(តើព្រោះអ្វី?)
  ១០  រឿងបែបនយោបាយ
       ឧ  រឿងសាមកុកជាដើម។ល។
 ១១   រឿងបែបសាសនា
        ឧ រឿងជាតក ឬរឿងរាមកេរ្តិ៍។ល។
  ១២  រឿងបែបប្រវតិ្តសាស្ត្រ
      ឧ រឿងតាឃ្លាំងមឿង​។ល។
  ១៣  រឿងបែបប្រជាប្រិយ(តួអង្គរស់នៅសមញ្ញនឹងប្រ​ជា        ជន)
៣  ប្រភេទរឿងខ្លី
 ១  រឿងព្រេងនិទាន(និយាយតៗគ្នាខ្លះតួអង្គមនុស្ស និង​ខ្លះទៀតតួអង្គសត្វ)
  ២  រឿងបែបសង្គ្រាម
  ៣  រឿងបែបរិះគន់(ធម្មតា)
  ៤  រឿងបែបកំប្លែង(រិះគន់)
​ ​​​​ ៥  រឿងបែបស្នេហា។ល។
  ៦​ រឿងបែបអប់រំ«រឿងខ្លីដោយរូបភាព»។
សរុបមករឿងខ្លីមានពីរគឺរឿងពិត និងរឿងប្រឌិត។


                                  ស្រាវជ្រាវ និងរៀបរៀង
                                      ដោយ វ៉ែន​ សុន



















  

No comments:

Post a Comment