Wednesday, November 7, 2012

 បន្ទាប់ពីយើងស្រាវជ្រាវ និងកត់ត្រាឯកសារទុករួចហើយ យើងត្រូវធ្វើតារាងឈុតឆាក​ដើម្បី​   ​         
​                                                   នឹងនិពន្ធដូចខាងក្រោម


                                      ១/ធ្វើគម្រោងឈុតឆាកនៃដំណើររឿងមុនពេលនិពន្ធរឿង
               (ក្រោយពេលស្រាវជ្រាវនិងកត់ត្រាឯកសាររួច)
                             ( Plot Cha​ rt )

       ការចាប់ផ្តើម
    (តួអង្គឬទីកន្លែង)
       បញ្ហាចោទ
   ភាពស្មុគ្រស្មាញ
       ឬ ទំនាស់
   ភាពស្មុគ្រស្មាញ ឬ
   ទំនាស់ដល់កំពូល
   ដំណោះស្រាយ ឬ
     ការបញ្ចប់រឿង
-ការចាប់ផ្តើមត្រូវបង្ហាញ
ពីបំណងរឿង គឺធ្វើយ៉ាង
ណាឱ្យមានសកម្មភាព ជាកម្លាំងចលករ ដើម្បី
ជំរុញសាច់រឿងឱ្យអ្នក
អាន (.កុមារ) មានការ
ចាប់អារម្មណ៍ និង ចង់
អានបន្តទៀត។ (ការ
បង្ហាញពីតួអង្គដោយខ្លីៗ
ដើម្បីឱ្យអ្នកអានស្គាល់)
-នៅចន្លោះនេះ  អ្នក
និពន្ធត្រូវកត់ត្រាពីផល
វិបាករបស់តួអង្គចំពោះ
ទំនាស់ផ្សេងៗ ដូចជា
ទំនាស់នឹងខ្លួនឯង
ទំនាស់នឹងក្រុមគ្រួសារ
ទំនាស់នឹងធម្មជាតិ ឬ
ទំនាស់ទៅនឹងភាពអត់
ឃ្លានជាដើម។ល។
-កន្លែងនេះត្រូវកត់ត្រា
ពីស្ថានការណ៍ឬសកម្ម
ភាពផ្លូវកាយ  ផ្លូវចិត្ត​របស់តួអង្គដែលកំពុងតែតានតឹង ( ដំណាក់
កាលនេះ កត់ទុកពេល
សរសេរ ដើម្បីធ្វើឱ្យ
សាច់រឿងឡើងខ្ពស់និង
បង្ហាញពីការតស៊ូរបស់
តួអង្គពេលដោះស្រាយ​ បញ្ហា)
នៅចន្លោះទី៤នេះយើង
កត់ពីទំនាស់ឬស្ថានការ
ណ៍ដែលកាន់តែធ្ងន់ធ្ងរ
ឡើងៗដែលតួអង្គកំពុង
ប្រឈមមុខពិបាកដោះ
ស្រាយ សាច់រឿងឡើង
ដល់កំពូល  ធ្វើឱ្យអ្នក
អានចង់ដឹង ពីដំណោះ
ស្រាយ ចង់ចូលរួមដោះ
ស្រាយ និងព្យាយាម
ទាយពីដំណោះស្រាយ
ទៅចុងបញ្ចប់រឿង។
ចន្លោះចុងក្រោយគេនេះ កត់ពីផល​សម្រេច
ក្នុងដំណោះស្រាយនៃ
បញ្ហាទំនាស់ក្នុងរឿង
ទាំងមួល ទុកពេលសរ
សេរ  ធ្វើយ៉ាងណាឱ្យ
សមហេតុសមផលដូច
ជា តួអង្គទទួលជោគ
ជ័យ / ផុតទុក្ខព្រួយ/
ភ្ញាក់ខ្លួន។ល។
ធ្វើយ៉ាងណា  ឱ្យអ្នក
អានទទួលយកបាន។
-  ពេលចាប់ផ្តើមនិពន្ធត្រូវយល់ន័យឱ្យបានច្បាស់«អ្វីទៅហៅថារឿង
មានន័យថាបើក្មួយៗពុំយល់ពីពាក្យ"រឿង"នេះទេ ក្មួយពុំអាចនិពន្ធ
ស្នាដៃអក្សរសិល្ប៍បានល្អទេ។
I/ មុនពេលនិពន្ធរឿង
* រកគំនិតដើម្បីនិពន្ធរឿង
1-ដើម្បីមានគំនិត យើងត្រូវអានសៀវភៅឱ្យបានច្រើន។
2-យើងត្រូវចេះសង្កេតពិនិត្យពីសង្គម តើមានអ្វីកើតឡើង?
3-ត្រូវរកវត្ថុ ពីរដែលផ្ទុយគ្នា គឺមិនទំនាក់ទំនងនឹងគ្នា(ជាពិសេសចំពោះរឿងកុមារ)
-ម្យ៉ាងទៀត បើអាចគូររូបបានក៏អាចឱ្យយើងមានគំនិតក្នុងការនិពន្ធរឿងបានដែរ។

II/ទាំងមុនពេលនិពន្ធ និងពេលកំពុងនិពន្ធ យើងត្រូវគិត ៣ ចំណុចគឺ
1-បញ្ហា (ចោទ) Problem.
2-តួរឿង(ចង) Complication សំខាន់គិតពីលក្ខណៈរបស់តួអង្គ(Charater)
3-គិតពីការបញ្ចប់រឿង(ស្រាយ)

III/ពេលសរសេររឿង (តើចាប់សរសេរពីណាទៅណា?)
1-សរសេរពីសេចក្តីផ្តើម (ចោទ) ត្រូវប្រើពាក្យដូចជា « ថ្ងៃមួយ..., ពេលមួយ... , យប់មួយ...( កាលដើមឡើយ      ឬកាលពីយួរលង់មកហើយ​ )បានឃើញ... ។ល។គឺសរសេរសេចក្តីផ្តើមយ៉ាងណាឱ្យអ្នកអានឆ្ងល់  ប៉ុន្តែកុំប្រើពាក្យកាលពីព្រេងនាយ»​
​​​
2-សរសេរពីតួរឿង ( ចង ) គឺសរសេរពីដំណើររឿង ដូចជា « រំពេចនោះ , ពេលនោះ... , ប្រសិនបើ , ហេតុអ្វី? , ព្រោះអ្វី? ។ល។ ទាំងនេះគឺជាពាក្យគន្លឹះ(សម្រាប់និពន្ធរឿងខ្លី)
3-សរសេរបញ្ចប់រឿង ( ស្រាយ ) ត្រូវប្រើពាក្យដូចជា
« បន្ទាប់មក . . . ឬ ចាប់ពីពេលនោះមក  ​​​​​​​​​​​​​. . . ។ល។ »

*ចំណាំ:
ការសរសេររឿង «ចាប់ពីសេចក្តីផ្តើម តួរឿង និងបញ្ចប់រឿង» ត្រូវសរសេរដកស្រង់ពីក្នុងគម្រោងឈុតឆាកដំណើររឿងដែលយើង
បានកត់ត្រាដំបូងបង្អស់ ទៅតាមលំនាំនៃចន្លោះនីមួយៗ ដូចជា « ការផ្តើមរឿង, បញ្ហា(ចោទ), ភាពស្មុគ្រស្មាញ(ទំនាស់), ភាព​ស្មុគ្រស្មាញ (ទំនាស់) ដល់កំពូល, ដំណោះស្រាយ (បញ្ចប់រឿង។ ប៉ុន្តែចំពោះរឿងកុមារ«តួអង្គ»កុំយកតួអង្គណាដែលក្នុង​ប្រទេស
យើងគ្មាន។ ឧ.​ ដូចជាសត្វកង់គូរូ ឬសត្វផាន់តា(ខ្លាឃ្មុំនៅស្រុកចិន)ជាដើម ។ល។

/ របៀបនិពន្ធរឿងប្រឌិតសម្រាប់កុមារ ( ថ្នាក់ទី១ )

1-សៀវភៅដែលនឹងបោះពុម្ព មានចំនួន២០ទំព័រយ៉ាងច្រើន គិតទាំងគម្រប។
2-ទំព័រនីមួយៗ នឹងមានអក្សរយ៉ាងច្រើនបំផុត២បន្ទាត់ដែលមានប្រយោគខ្លីៗ ឬមាន១បន្ទាត់
យ៉ាងវែងល្មម ដោយមានអមរូបភាពពណ៌ធម្មជាតិ។
3-រឿងនីមួយៗត្រូវសរសេរឱ្យទាក់ទងទៅនឹងប្រធានបទ សីលធម៌ ពលរដ្ដវិទ្យា និងភាសាខ្មែរថ្នាក់ទី១ស្របតាមសៀវភៅកម្មវិធី
សិក្សា របស់ក្រសួងអប់រំ យុវជននិងកីឡា។
4-សាច់រឿងនីមូយៗ ត្រូវសរសេរពី១២ ទៅ១៤ប្រយោគ។ ហើយប្រយោគនីមួយៗត្រូវតែជាប្រយោគងាយយល់​​​​​​​ និងខ្លីល្មម។
5-ការប្រើប្រាស់ពាក្យនៅក្នុងប្រយោកនីមួយៗត្រូវស្រង់ចេញពីសៀវភៅកម្មថិធីសិក្សាថ្នាក់ទី១របស់ក្រសួងអប់រំ យុវជននិងកីឡា។
( សូមមើលបញ្ជីពាក្យដែលបានចែកជូន)
6-វឿងនីមួយៗត្រូវមាន «ការចាប់ផ្តើមរឿង(សំខាន់តួអង្គនិងទីកន្លែង)/ បញ្ហា,ចោទ/ ភាពស្មុគ្រស្មាញ,ទំនាស់/ ភាពស្មុគ្រស្មាញដល់​កំពូល( ទំនាស់ដល់កំពូល ) និងដំណោះស្រាយ,ការបញ្ចប់រឿង។

7-ពេលនិពន្ធរឿងប្រឌិតត្រូវគិតពីធាតុសំខាន់ៗដូចខាងក្រោមនេះ
/ត្រូវគិតអំពី «គំនិតរឿង»
  គោលគំនិតរឿងជាបំណងរបស់អ្នកនិពន្ធ ដែលបំពេញបន្ថែមន័យដើម្បីគាំទ្រប្រធានបទរឿង។
/ត្រូវគិតអំពី «តួអង្គ»
  ចំណុចនេះ អាស្រ័យលើអ្នកនិពន្ធជ្រើសរើសរក។ ឧទាហរណ៍ៈ យកតួអង្គជា មនុស្ស, សត្វ, រុក្ខជាតិ ឬជាវត្ថុ។ល។
  ពេលរកតួអង្គបានហើយ អ្នកនិពន្ធត្រូវបញ្ជាក់ពីលក្ខណៈពិសេសរបស់តួអង្គដូចជា«សក់ រូបរាង កម្ពស់ ពណ៌សម្បុរ ចំណង់ 
  ចំណូល​​​​ចិត្ត អត្តចរិត កាចឬស្លូត ខ្ជិលឬឧស្សាហ៍។ល។»
*ការដាក់ឈ្មោះឱ្យតួអង្គៈចំណុចនេះសំណាស់ ទោះបីតួអង្គនោះជាមនុស្ស, សត្វ, រុក្ខជាតិ...ក៏ដោយ ក៏អ្នកនិពន្ធត្រូវតែគិតឱ្យបាន​
  ដិតដល់ជាទីបំផុត ដើម្បីឱ្យកុមារ(អ្នកអាន) ចាប់អារម្មណ៍និងឆាប់ចងចាំឈ្មោះតួអង្គ ( ត្រូវប្រើពាក្យងាយៗខ្លីៗតែពីរោះទៅតាម
  ភាសាកុមារទូទៅ )។ ឧទាហរណ៍ៈបូណា គីគី អ៊ូកអ៊ូក និងចេបចេបជាដើម។ល។
/ត្រូវគិតអំពី«ទីកន្លែង»
  នៅគ្រប់ទិសទីដូចជា «ក្រោមដី, លើដី, ក្រោមទឹក, ក្នុងព្រៃ, លើអាកាសឬពិភពផ្សេងៗ អ្នកនិពន្ធអាចដាក់តាមការ​ស្រមើស្រមៃ
បាន»
/អំពី «បញ្ហា(ចោទ), ភាពស្មុគ្រស្មាញ/ទំនាស់ (ចង), ការសរសេរបញ្ចប់រឿង(ស្រាយ) ទោះបីតួអង្គជាអ្វីក៏ដោយ អ្នកនិពន្ធត្រូវគិត
  អំពីដំណោះស្រាយបញ្ហាជុំវិញសង្គមមនុស្សទាំងអស់»

Sunday, November 4, 2012


                              ពេលថ្ងៃអស្តង្គត
                    បទកាកគតិ(សូត្របែបពុទ្ធបាទ៥ឋាន)
ថ្ងៃដប់ប្រាំពីរ           ប្រជាមូលមីរ            ក្នុងខែតុលា
បូខ្មៅអាវស            កុះករត្រៀបត្រា        ចាំសម្តេចតា
                             វស្សារដូវ។
ថ្ងៃអស្តង្គត             ចិត្តខ្មែររន្ធត់           ក្តុកក្តួលពេកកូវ
ទីនាំងហង្សមាស    យាងសម្តេចឪ       ក្បួនហែតាមផ្លូវ
                             ពីវាលយន្តហោះ។
ឃើញព្រះឆាយា     បាត់អង្គក្សត្រា      ធ្លាប់ញញឹមស្រស់
ពេលនេះប្រជា       គ្រប់គ្នាទាំងអស់  យំស្តាយស្រណោះ
                            ព្រះបិតាជាតិ។
មានទាំងព្រះសង្ឃ  គង់ឈរផ្ចិតផ្ចង់      ជាមួយញោមញាតិ
សូត្រធម៌ស្មិងស្មាធ៌ ថ្វាយកុសលទៀត  សោកស្តាយទ្រង់ ឃ្លាត                     ឃ្លាតលោកនេះហើយ។
កុលបុត្រខេមរា      គ្រប់គ្នាប្តេជ្ញា         កុំនៅកន្តើយ
សាមគ្គីប្អូនបង       កុំសៅហ្មងឡើយ   អត់ព្រះអង្គហើយ
                            កុំបែកសាមគ្គី៕
                                    ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១២
                                         និពន្ធដោយ វ៉ែន សុន
            ទីប្រឹក្សាគណៈកម្មការកណ្តាល នៃសមាគមអ្នកនិពន្ធខ្មែរ
               ស្មូត្រដោយអ្នកនាង គឹម លីណា ផ្សាយតាម FM108

Friday, November 2, 2012


                          កំណាព្យ  ស្អប់!
                          បទផ្កាឈូករីក(ពាក្យ៧)
                   ស្អប់ពួកពាលព្រើល ទើបជួបប្រាជ្ញ
                   ស្អប់ចិត្តកោងកាច ទើបជួបស្លូត
                   ស្អប់ល្ងង់ទើបជួប ពហុស្សូត
                   ស្អប់ខ្ជិលខិលខូច ទើបឧស្សាហ៍ ។

                   ស្អប់អំពើបាប ទើបជួបបុណ្យ
                   ស្អប់ឫកត្រុនៗ ទើបហានក្លា
                   ស្អប់ពាក្យអមិត្ត ទើបសុខា
                   ស្អប់អាប់ប្រាជ្ញា ទើបខំរៀន ។

                   ស្អប់ពាក្យអាក្រក់ ទើបជួបល្អ
                   ស្អប់ពាក្យថាក្រ ទើបជួបមាន
                   ស្អប់ពាក្យកំណាញ់ ទើបធ្វើទាន
                   ស្អប់ពាក្យថាឃ្លាន ទើបពេញពោះ ។

                    ស្អប់អំពើខុស ទើបជួបត្រូវ
                    ស្អប់ពាក្យអាស្រូវ ជួបកិត្តិយស
                    ស្អប់ពាក្យថោកទាប ទើបជួបខ្ពស់
                    ស្អប់ពាក្យនាំឈ្លោះ ទើបសុខសាន្ត៕៚

                                       ​ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ ២០១២
                                               និពន្ធដោយ វ៉ែន សុន
                        ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ

                                           
                                        ព្រះព្រហ្ម  
                                 កំណាព្យបទពាក្យ៧
ពុកម៉ែមានគុណធ្ងន់ក្រៃក្រាស           កូនខ្លះពេលថ្ងៃបែរវង្វេង
យប់ទើបបន់ព្រះព្រើលគ្រឹកគ្រេង       ព្រះរស់ធំធេងមិនវន្ទា។ 

ពុកម៉ែជាព្រះបុព្វាចារ្យ                     គ្រូដើមអាត្មាបុត្រគ្រប់គ្នា
អប់រំកូនចៅសព្វវិជ្ជា                        មុនគ្រូនានាផងទាំងឡាយ។

បុព្វទេវាល្អឥតបី                             ថែកូនប្រុសស្រីសុខគ្រប់កាយ
ភ្លៀងក្តៅម៉ែពុកមិននឿយណាយ       ឱ្យកូនគ្រប់កាយរស់ជួបជុំ។

ពុកម៉ែទាំងទ្វេគុណខ្ពង់ខ្ពស់              លោកសក្តិសមឈ្មោះជាព្រះព្រហ្ម
មានវិហារធម៌បួនអប់រំ                     លើកស្ទួយសង្គមបុត្រធីតា។

លោកមានមេត្តាកូនគ្រប់ប្រាណ       ពុកម៉ែថែមបានករុណា
អរកូនបានសុខមុទិតា                    ចិត្តឧបេក្ខាស្មើៗគ្នា។

អាហុនេយ្យោល្អជាងជាក់               លោកគួរជាអ្នកកូនបូជា
តបស្នងសងគុណគ្រប់វេលា            ចិញ្ចឹមព្រហ្មាទាន់រស់នៅ៕

                                       ២០០៥
                                និពន្ធដោយ វ៉ែន សុន
(កំណាព្យនេះ ដកស្រង់ពីសៀវភៅ "កម្រង់ផ្កាចំណងមេត្រី" ដែលបោះពុម្ព
ជាបីភាសា ខ្មែរ ថៃ និងអង់គ្លេស៍ នៅមហាវិទ្យាល័យចូឡាឡុងកន ប្រទេសថៃ
 រួមជាមួយកវីនិពន្ធខ្មែរចំនួន៦នាក់ និងកវីនិពន្ធថៃចំនួន១០នាក់)

Saturday, July 21, 2012

                                                        ឥទ្ធិពលអក្សរសិល្ប៍កុមារ
១/ទិដ្ឋភាពទូទៅនៃអក្សរសិល្ប៍កុមារ
 ជាទូទៅអក្សរកុមារគ្រប់បណ្តាប្រទេសនានា ខុសប្លែកគ្នាពីអក្សរសិល្ប៍មនុស្សពេញវ៍យ។អក្សរ
សិល្ប៍មនុស្សធំ អ្នកនិពន្ធមានសិទ្ធិទូលំទូលាយ ក្នុងការឆ្លុះបញ្ចាំងពីដំណើររឿងនីមួយៗ គឺអ្នក
និពន្ធអាចសរសេររៀបរាប់បានជាច្រើនរយទំព័រ ទៅតាមដំណើរជីវិតរបស់តួអង្គក្នុងរឿងរបស់
ខ្លួន។ រីឯរឿងខ្លីដែលជាអក្សរសិល្ប៍កុមារវិញ ខុសពីអក្សរសិល្ប៍មនុស្សធំ(មនុស្សចាស់) ទាំង
អត្ថរូប ខុសទាំងតួអង្គ ជួនកាលជាមនុស្ស ជួនកាលជាសត្វ ឬក៏ជាធម្មជាតិនានា។ល។ ចំពោះ
ការនិពន្ធទៀតសោត អ្នកនិពន្ធប្រើភាសាសាមញ្ញ​ មានឃ្លាខ្លីៗ  ដែលក្នុងមួយទំព័រមានតែបួន
បន្ទាត់យ៉ាងច្រើន(ចំពោះសៀវភៅរឿងសម្រាប់កុមារដោយរូបភាព)។ន្តែមានខ្លឹមសារអប់រំខ្ពស់ អាចអប់រំមនុស្សគ្រប់វ័យបានទៀតផង។

                                                        ឥទ្ធិពលអក្សរសិល្ប៍កុមារ
១/ទិដ្ឋភាពទូទៅនៃអក្សរសិល្ប៍កុមារ
 ជាទូទៅអក្សរកុមារគ្រប់បណ្តាប្រទេសនានា ខុសប្លែកគ្នាពីអក្សរសិល្ប៍មនុស្សពេញវ៍យ។អក្សរ
សិល្ប៍មនុស្សធំ អ្នកនិពន្ធមានសិទ្ធិទូលំទូលាយ ក្នុងការឆ្លុះបញ្ចាំងពីដំណើររឿងនីមួយៗ គឺអ្នក
និពន្ធអាចសរសេររៀបរាប់បានជាច្រើនរយទំព័រ ទៅតាមដំណើរជីវិតរបស់តួអង្គក្នុងរឿងរបស់
ខ្លួន។ រីឯរឿងខ្លីដែលជាអក្សរសិល្ប៍កុមារវិញ ខុសពីអក្សរសិល្ប៍មនុស្សធំ(មនុស្សចាស់) ទាំង
អត្ថរូប ខុសទាំងតួអង្គ ជួនកាលជាមនុស្ស ជួនកាលជាសត្វ ឬក៏ជាធម្មជាតិនានា។ល។ ចំពោះ
ការនិពន្ធទៀតសោត អ្នកនិពន្ធប្រើភាសាសាមញ្ញ​ មានឃ្លាខ្លីៗ  ដែលក្នុងមួយទំព័រមានតែបួន
បន្ទាត់យ៉ាងច្រើន(ចំពោះសៀវភៅរឿងសម្រាប់កុមារដោយរូបភាព)។ន្តែមានខ្លឹមសារអប់រំខ្ពស់ អាចអប់រំមនុស្សគ្រប់វ័យបានទៀតផង។